Wednesday, August 13, 2014

តារា​សម្តែង​ស្រី​វ័យក្មេង​ញញឹម​ស្រស់ កញ្ញា អា​ម៉ុ​ច អស់សង្ឃឹម​ក្នុង​ជីវិត មក​លោតទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វា តែ​មិនបាន​សម្រេច​

តារា​សម្តែង​ស្រី​ដែលមាន​រាង​តូច​ច្រឡឹង និង​ជាតា​រា​ដែល​មនុស្ស​គ្រប់រូប​ទទួលស្គាល់ថា ជាតា​រា​ដែល​ញញឹម​ស្រស់ គឺ​កញ្ញា អា​ម៉ុ​ច (​ឈ្មោះ​ពិត អ៊ុំ ម​ន្ថា​កាន​) បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​គេ​បាន​ប្រទះឃើញ​តារា​ស្រី​រាង​តូច​ច្រឡឹង​រូបនេះ បាន​ទៅ​លោត​ទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វា កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែសី​ហា ឆ្នាំ​២០១៤ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​និង​អ្នកធ្វើដំណើរ​បាន​ជួយ​ឃាត់​ទាន់ពេលវេលា​។​



​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​កញ្ញា អា​ម៉ុ​ច ធ្វើដំណើរ​ដោយ​ថ្មើរជើង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ឡើងលើ​ស្ពាន​ក្នុង​ទឹកមុខ​ស្រងូតស្រងាត់...